ជីវិត គឺពោរពេញទៅដោយភាពប្រែប្រួល និងការផ្លាស់ប្តូរ រីឯក្នុងអាជីវកម្មក៏មិនខុសគ្នាដែរ។ ជាក់ស្តែង ជីវិតរបស់សហគ្រិន គឺជាផ្លូវធ្វើដំណើរដ៏វែងឆ្ងាយមួយ ហើយមនុសភាគច្រើនយល់ថាជាការលំបាក ទើបត្រូវសំរេចចិត្តបោះបង់ទាំងកណ្តាលផ្លូវ។ រឿងមួយដែលខ្ញុំបានសិក្សា គឺថាការក្លាយជាសហគ្រិនម្នាក់មិនមែនជាភាពងាយស្រួលឡើយ។ ប្រឈមនឹងបញ្ហាជាច្រើន ការបោះបង់គឺរឿងងាយស្រួល ប៉ុន្តែចិត្តមួយនឹងប្រាប់អ្នកថា បរាជ័យគឺជាការចាប់ផ្តើមនៃជីវិតអាជីវកម្ម ដែលមិនគួរឲ្យជឿ។ អាជីវកម្ម គឺថាមពលនៃកំលាំង និងការតស៊ូ សម្រាប់អ្នកដែលមិនព្រមបោះបង់ ក្នុងស្ថានភាពដែលលំបាកបំផុត។ ជារឿងរ៉ាវនៃអ្នកតស៊ូរស់រាន និងអ្នកឈ្នះ ដែលខ្ញុំគួរដឹង។ ហើយខ្ញុំក៏មានបទពិសោធន៍ផ្ទាល់ខ្លួន នៃរឿងរ៉ាវទាំងពីរ ដើម្បីចែករំលែកដល់អ្នកគ្រប់គ្នាដែរ។ មនុស្សម្នាក់ៗមានក្តីសុបិន្តនិងគោលដៅរបស់ខ្លួន ទៅតាមកាលៈទេសៈ ឱកាស និងព្រេងសំណាងរៀងៗខ្លួន។ អ្នកខ្លះចង់ធ្វើជាវេជ្ជបណ្ឌិត អ្នកខ្លះចង់ធ្វើជាគ្រូបង្រៀន ឯអ្នកខ្លះទៀតចង់ក្លាយជាគណនេយ្យករ ជាដើម។ តែធ្លាប់សម្គាល់ឃើញទេ តើមានអ្នកណាខ្លះ ដែលចង់ក្លាយទៅជាសហគ្រិន? ក៏ព្រោះតែជំនាញនេះ វាមានការផ្សងព្រេង និងប្រថុយប្រថានខ្លាំង។ ទាំងគណនេយ្យករ ទាំងគ្រូបង្រៀន ទាំងគ្រូពេទ្យសុទ្ធតែអាចដំណើរការនៅក្នុងអាជីពរបស់ពួកគេ។ ចំណែកសហគ្រិនវិញ ម៉េចក៏ត្រូវបោះបង់អាជីវកម្មរបស់ខ្លួនចោល? ហេតុផលទីមួយ ភាពភ័យខ្លាច នៃការទទួលបានបរាជ័យ។ “ដួល ៧ដង ក្រោក ៨ដង” នេះជាសុភាសិតដ៏ល្បីរបស់ជប៉ុន ដែលប្រជាជនជប៉ុនរស់នៅពឹងផ្អែកលើឃ្លាមួយនេះ។ ហេតុនេះហើយ បានជាប្រទេសជប៉ុនក្លាយមកជាប្រទេសដែលជោគជ័យ។ បរាជ័យ គឺជាផ្នែកមួយនៃជីវិត បើអ្នកមិនធ្លាប់ជួបបរាជ័យ មានន័យថា អ្នកមិនធ្លាប់សាកអ្វីថ្មី។ បើអ្នកចង់ធ្វើអ្វីខ្លាំង ធ្វើវាទៅ ទុកភាពភ័យខ្លាច និងអសុវត្ថិភាពមួយដុំ ហើយព្យាយាមធ្វើរហូតបានទៅដល់ចំនុចដែលអ្នកចង់បាន។ ហេតុផលទីពីរ ភាពភ័យខ្លាច នៃការទទួលរងការរិះគន់អំពីសង្គម។ "តើមានអ្វីកើតឡើងបើខ្ញុំបរាជ័យ?" "តើមានអ្វីកើតឡើងបើទំនាក់ទំនងរបស់ខ្ញុំទាមទារឱ្យខ្ញុំបោះបង់ចោលមុខជំនួញរបស់ខ្ញុំ?" "តើមានអ្វីកើតឡើងបើសិនជាមានអ្នកខ្លះនិយាយថាខ្ញុំនៅក្មេងខ្ចីពេកសម្រាប់ប្រកបអាជីវកម្ម?" ។ សំនួរទាំងអស់នេះ នឹងស្ថិតនៅក្នុងគំនិតរបស់អ្នក ប៉ុន្តែអ្នកត្រូវតែមានភាពរឹងមាំល្មម ដែលអាចនឹងប្រឈមដោះស្រាយវាបាន។ ខ្ញុំចូលចិត្តអានអំពីរឿងរ៉ាវនៃការបំផុសគំនិត ហើយក្នុងចំណោមរឿងរ៉ាវទាំងនោះ ខ្ញុំបានដកស្រង់នូវពាក្យមួយឃ្លាដែលខ្ញុំចូលចិត្ត គឺពាក្យសម្តីមួយឃ្លារបស់លោក Bill Cosby-បាននិយាយថា "ដើម្បីទទួលបានជោគជ័យ បំណងប្រាថ្នារបស់អ្នកដើម្បីទទួលបានភាពជោគជ័យនោះ គួរតែខ្លាំងខ្លាជាងការភ័យខ្លាចរបស់អ្នក នៃការទទួលបានបរាជ័យ" ។ នេះគឺជាគោលគំនិតដែលខ្ញុំយកមកអនុវត្ត សម្រាប់ជីវិតការរស់នៅរបស់ខ្ញុំ។ សម្រាប់អ្នកគ្រប់គ្នា ដែលកំពុងធ្វើការតស៊ូដើម្បីបង្កើតកេរ្មិ៍ឈ្មោះល្អនៅក្នុងមុខជំនួញ សូមអានរឿងរ៉ាវរបស់ខ្ញុំ ដែលនិយាយអំពីជីវិតសហគ្រិនរបស់ខ្ញុំ ក្នុងនោះមាននិយាយអំពីបញ្ហាប្រឈមនានា ដែលខ្ញុំធ្លាប់បានប្រឈមមុខ មុនពេលខ្ញុំបានបង្កើតក្រុមហ៊ុនអេប៉ីទប។ https://ragulan.wordpress.com/2011/12/01/life-as-an-entrepreneur/ តើវាយ៉ាងណាវិញ ចំពោះអ្នកដែលមិនមានភាពភ័យខ្លាច នៃការទទួលបានបរាជ័យ និងភាពភ័យខ្លាច នៃការទទួលរងការរិះគន់អំពីសង្គម? ចំណែកហេតុផលទី៣ គឺជាការខ្វះមូលធនដើម្បីចាប់ផ្តើមធ្វើអាជីវកម្ម។ យ៉ាងហោចណាស់យើងធ្លាប់បានអាចរឿងមួយ ស្ដីពីក្លាយពីអ្នកក្រតោកយាក ទៅជាអ្នកមាន ឥឡូវនេះខ្ញុំនឹងរៀបរាប់រឿងរ៉ាវបីរបស់មនុស្ស ដែលមានសមតុល្យធនាគារ 0(សូន្យ) ហើយតើពួកគេធ្វើដូចម្តេចទើបក្លាយខ្លួនទៅជាមហាសេដ្ឋីដូចនៅសព្វថ្ងៃនេះ។ យើងមិនចាំបាច់មើលទៅណាឆ្ងាយក្រៅពីប្រទេសដ៏តូច របស់យើងទេ។ H.K Dharmadasa ឬត្រូវបានគេស្គាល់ច្បាស់ថាជា 'Nawaloka Mudalali' ។ គាត់បានចាកចេញពីផ្ទះរបស់គាត់នៅអាយុ13ឆ្នាំ ក្នុងពេលនោះគាត់មានលុយតែ75សេននៅក្នុងហោប៉ៅរបស់គាត់ប៉ុណ្ណោះ ។ សព្វថ្ងៃនេះគាត់ បានក្លាយជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល ដែលមានបុគ្គលិកលក្ខណៈកំពូលក្នុងវិស័យជំនួញក្នុងប្រទេស ហើយគាត់ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកគាំទ្រដ៏អស្ចារ្យបំផុតរបស់ប្រទេសស្រីលង្កាទៀតផង។ ឧទាហរណ៍ជាកស្តែង ដូចជា គាត់បានបង្កើតមន្ទីរពេទ្យឈ្មោះ Nawaloka ហើយសព្វថ្ងៃនេះមន្ទីរពេទ្យនេះប្រែក្លាយទៅជាមន្ទីរពេទ្យមួយ ដែលល្អបំផុតក្នុងប្រទេស។ ឧទាហរណ៍មួយទៀតគឺ Mark Cuban ដែលជាពាណិជ្ជករ និងអ្នកវិនិយោគិនអាមេរិចដ៏ល្បីល្បាញ ដែលជាម្ចាស់នៃ ក្រុមហ៊ុន Dallas Mavericks របស់ NBA និង Magnolia Pictures និងជាប្រធានទូរទស្សន៍ AXS ។ គាត់បានបង្ហោះអត្ថបទមួយ ដែលអាចនឹងធ្វើឱ្យសហគ្រិនរាប់ពាន់នាក់នៅជុំវិញពិភពលោកមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្លឹមសារក្នុងអត្ថបទនោះបានសរសេរថា "វាគឺនៅក្នុងខែវិច្ឆិកាដែលត្រូវនឹងកាលបរិច្ឆេទ ពេលនេះ ដោយកាលនោះខ្ញុំមានអាយុ 27 ឆ្នាំ តាមការចងចាំរបស់ខ្ញុំ ពេលនោះខ្ញុំកំពុងសម្លឹងមើលសាច់ប្រាក់ នៅក្នុងគណនេយ្យធនាគារ ដែលមានចំនួន 0 ដុល្លា(សូន្យដុល្លា) នៅលើម៉ាស៊ីនអេធីអឹម ... " ឧទាហរណ៍ចុងក្រោយ គឺជារឿងរបស់ដេមម៉នចន ដែលជាសហគ្រិនអាមេរិច បុគ្គលិកលក្ខណៈទូរទស្សន៍ អ្នកនិពន្ធ និងអ្នកនិយាយ ដែលគាត់កំពុងរង់ចាំតុនៅភោជនីយដ្ឋានមួយដើម្បីទទួលយកប្រាក់ មុនពេលដែលគាត់ទទួលបានទឹកប្រាក់សុទ្ធចំនួន 300 លានដុល្លារ។ តាមរយៈតួយ៉ាងខាងលើ អ្នកត្រូវយល់ថា កុំឱ្យព្រោះតែកង្វះមូលធន ហើយធ្វើអោយអ្នកត្រូវបញ្ឈប់ជំនួញរបស់ខ្លួន ។ ជាទូទៅអ្នកអាចធ្វើការរៃអង្គាសមូលនិធិពីអ្នកវិនិយោគ ឬមួយអាចចាប់ផ្តើមប្រកបអាជីវកម្មមួយ ដោយគា្មនការវិនិយោគ។ ប្រសិនបើអ្នកមានមធ្យោបាយដើម្បីទៅអោយដល់នោះ អ្នកនឹងទៅដល់គោលដៅដែលអ្នកចង់ទៅ។ ចំណែកហេតុផលទី៤ ក្រៅពីការខ្វះមូលធនដើម្បីចាប់ផ្តើមធ្វើអាជីវកម្ម មានមនុស្សដែលមានមូលធនគ្រប់គ្រាន់សម្រាប់ធ្វើការវិនិយោគ ប៉ុន្តែពួកគាត់ក៏នៅតែបោះបង់ចោលក្ដីសុបិន្តរបស់ខ្លួននៅពាក់កណ្តាលទី ការបោះបង់ចោលរបស់ពួកគាត់ ដោយសារពួកគាត់រំពឹងថាការបណ្តាក់ទុនរបស់ពួកគាត់ នឹងទទួលបានលទ្ធផលល្អត្រឡប់មកវិញយ៉ាងឆាប់រហ័ស។ អ្នកត្រូវដឹងថា ការស្ថាបនាសាងសង់អាណាចក្រមួយ វាមិនអាចធ្វើរួចក្នុងរយៈពេលតែមួយយប់បានទេ។ ប៉ុន្តែវាអាចធ្វើទៅបាន ដោយការរៀបឥដ្ឋឡើងម្តងមួយៗ - នោះហើយជារបៀបនៃការសាបនាដើម្បីសាងសង់បានអាណាចក្រមួយ។ មានន័យថាអ្នកត្រូវចំណាយពេលវេលាក្នុងការស្ថាបនាវាឡើង។ មនុស្សភាគច្រើនរំពឹងថានឹងអាចរកបានប្រាក់រាប់លាន ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ហើយប្រសិនបើពួកគេមិនអាចរកបានតាមការរំពឹងទុកទេនោះ ពួកគេនឹងបោះបង់ចោលនូវការរំពឹងនោះ។ ភាពជោគជ័យកើតឡើង ការបរាជ័យក៏កើតឡើងដែរ។ ដើម្បីទទួលបានជោគជ័យអ្នកត្រូវតស៊ូនិងអត់ធ្មត់ជាមួយនឹងពេលវេលា បន្ទាប់ពីនោះអ្នកនឹងអាចរកប្រាក់បានគ្រប់គ្រាន់ ដែលវានឹងអាចកាត់សងថ្លៃការខូចខាតខុសបំណងទាំងអស់របស់អ្នក។ "ប្រសិនបើអ្នកពិនិត្យមើលអោយបានស៊ីជម្រៅ ភាពជោគជ័យក្នុងពេលពេញមួយយប់ភាគច្រើន វាបានចំណាយពេលវេលាយ៉ាងយូរ" ។ - ស្ទីវចបប ប៉ុន្តែវាជារឿងពិបាកណាស់ ហើយការបោះបង់ចោល គឺជាជម្រើសតែមួយគត់! គំនិតបែបនេះ គឺវាមិនមែនត្រឹមត្រូវទេ។ ត្រូវដឹងថាការលះបង់មិនមែនជាជម្រើសទេ។ ប៉ុន្តែវាក៏អាចជាជម្រើសមួយ សម្រាប់អ្នកដែលបរាជ័យ ព្រោះតែការបោះបង់ចោល។ ពិតណាស់ ជីវិតគឺមានការពិបាក ចំណែកជីវិតរបស់សហគ្រិនក៏ពិបាកដូចគ្នា - ខ្ញុំធ្លាប់ឆ្លងកាត់វា ទើបខ្ញុំដឹងពីវា។ ប៉ុន្តែសូមកុំបោះបង់ចោល ទោះបីវាមើលទៅឃើញថាពិបាកណាស់ - ប៉ុន្តែអ្នកត្រូវរប្រាប់ខ្លួនឯងថា អ្នកមិនអាចបោះបង់ចោលបានទេ ហើយសូមធ្វើឱ្យបំណងប្រាថ្នាដើម្បីទទួលបានភាពជោគជ័យ ជួយជំរុញអ្នករហូតដល់ក្លាយជាអ្នកឈ្នះនៅទីបំផុត។ សូមជឿលើខ្ញុំចុះ ការធ្វើដំណើររបស់អ្នកនឹងមានតម្លៃនៅទីបញ្ចប់។ សូមសម្លឹងមើលបែបនេះ ព្រួញមួយគេអាចបាញ់វាបាន ដោយការទាញវាទៅក្រោយប៉ុណ្ណោះ។ ដូច្នេះនៅពេលដែលជីវិតកំពុងអូសទាញអ្នកឲ្យត្រឡប់មករកការលំបាក គឺវាមានន័យថា វាកំពុងតែរុញច្រានអ្នកទៅរកអ្វីមួយដែលកាន់តែអស្ចារ្យ។ ដូចនេះអ្នកត្រូវតែចេះផ្តោតអារម្មណ៍ និងរក្សាអោយបាននូវគោលដៅរបស់ខ្លួន! ខ្ញុំដឹងថា នឹងមានពេលវេលាមួយដែលសមតុល្យប្រាក់ក្នុងគណនេយ្យរបស់អ្នក អាចធ្លាក់ចុះដល់លេខសូន្យ ពេលនោះអ្នកនឹងឈឺក្បាលគេងមិនលក់ ទទួលរងការបដិសេធ ប៉ះពាល់ដល់បញ្ហាទំនាក់ទំនង រហូតដល់ការបែកបាក់គ្នា។ ទាំងអស់នេះគឺជារឿងធម្មតានៅក្នុងជីវិតរបស់សហគ្រិនម្នាក់។ មនុស្សជាច្រើនបោះបង់ចោលក្តីសុបិន្តក្នុងមុខជំនួញរបស់ពួកគេដើម្បីរក្សាចំណងមិត្តភាព ប៉ុន្តែអ្វីៗទាំងអស់វានឹងធ្លាក់មកលើអ្នកឥឡូវនេះ - សូមធ្វើការសម្រេចចិត្តដោយប្រើប្រាជ្ញា។ កុំប្រៀបធៀបអាជីវកម្មរបស់អ្នកជាមួយអាជីវកម្មរបស់អ្នកដទៃ។ អ្នកគឺមានតែមួយគត់ ចំណែកអាជីវកម្មរបស់អ្នកក៏ដូច្នេះដែរ សូមកុំធ្វើការប្រៀបធៀបគ្នា។ ព្រោះការធ្វើដំណើររបស់អ្នក សម្រាប់តែខ្លួនអ្នកម្នាក់គត់ ដូចនេះសូមកុំអនុញ្ញាតឱ្យអ្នកដទៃមកបំបាក់ទឹកចិត្តអ្នក។ ទោះបីជាអ្នកមិនមានជំនាញត្រឹមត្រូវក៏ដោយ តែអ្នកនឹងអាចអភិវឌ្ឍវាបានទាន់ពេលវេលា។ អ្វីទាំងអស់នេះ គឺអាចបង្ហាញអំពីជីវិតរបស់សហគ្រិនម្នាក់ ដែលត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ។ ដើម្បីទទួលបានជោគជ័យក្នុងមុខជំនួញរបស់អ្នក អ្នកត្រូវតែមានភាពច្នៃប្រឌិតថ្មី រក្សាទំនាក់ទំនងរឹងមាំ និងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយអតិថិជនរបស់អ្នក។ កុំមើលស្រាលលក្ខណៈពិសេសណាមួយនៃអាជីវកម្មរបស់អ្នក។ អ្វីដែលអ្នកឃើញជាទិដ្ឋភាពតូចមួយអាចមានផលប៉ះពាល់យ៉ាងធំធេងចំពោះមុខជំនួញរបស់អ្នក។ វាអាចនឹងមានការសោកស្តាយមួយចំនួន ដែលកើតឡើងនៅក្នុងការធ្វើដំណើរអាជីវកម្មរបស់អ្នកផងដែរ ប៉ុន្តែប្រសិនបើអ្នករស់នៅក្នុងអតីតកាល អ្នកនឹងមិនអាចមើលទៅឃើញអនាគត។ ចូរយកឧបសគ្គទាំងអស់ជាខ្សែកោងសម្រាប់ធ្វើការសិក្សា ហើយត្រូវដឹងថាប្រសិនបើគ្មានការឈឺចាប់ទេ វាក៏គ្មានការចំណេញឡើយ។ ខ្ញុំពិតជាស្រឡាញ់រូបភាពនេះណាស់ ព្រោះវាសង្ខេបពីអ្វីដែលខ្ញុំបាននិយាយនៅទីនេះ អ្នកគ្មានថ្ងៃដឹងថាអ្នកបានចូលទៅកៀកក្បែរភាពជោគជ័យកំរិតណានោះទេ នៅពេលដែលអ្នកបោះបង់ចោល។ និយាយប្រាក់ខ្លួនឯងថា "វាគ្រាន់តែនៅសល់បន្តិចបន្តួចទៀតប៉ុណ្ណោះ" ហើយអ្នកនឹងទៅដល់គោលដៅរបស់ខ្លួន។ សូមបន្តរក្សាការផ្តោតអារម្មណ៍លើគោលដៅ ហើយនឹងមានថ្ងៃមួយ ភាពជោគជ័យដែលអ្នកកំពុងរង់ចាំនឹងក្លាយជារបស់អ្នក។ ពេលខ្លះអ្វីដែលយើងមើលឃើញថា វាជាការជំនុំជម្រះដ៏អាក្រក់បំផុតរបស់យើង បានក្លាយទៅជាអ្វីដែលយើងត្រូវការនៅក្នុងពេលនោះ ដើម្បីជួយយើងអោយក្លាយជាមនុស្សរឹងមាំ និងមនុស្សឆ្លាតវៃជាងមុន។ យើងទាំងអស់គ្នាមានចំណែកនៃបញ្ហារបស់យើងនៅក្នុងក្រុមហ៊ុនរបស់យើង ហើយដោយសារបញ្ហាទាំងអស់នេះ ទើបយើងបានរីកចម្រើន។ នៅចុងបញ្ចប់នៃជីវិត ជីវិតគឺលំបាកណាស់យើងត្រូវតែទទួលយកវា។ សម្រាប់អ្នកខ្លះប្រហែលជាពិបាកខ្លាំង ហើយវានឹងមានឧបសគ្គជានិច្ច។ អ្នកអាចមើលមនុស្សជោគជ័យរួចហើយឆ្ងល់ថាតើពួកគេអាធ្វើវាបានដូចម្តេច។ ប៉ុន្តែការពិតវាជាញឹកញាប់ ដែលយើងមើលស្រាលសមត្ថភាពរបស់ខ្លួនឯង។ អ្នកក៏អាចមានវានៅក្នុងខ្លួនរបស់អ្នកផងដែរ គ្រាន់តែសូមអោយអ្នកកុំបោះបង់ចោល។ ឆ្លងកាត់បញ្ហាប្រឈមវានឹងធ្វើអោយអ្នករីកចម្រើន ឆ្លងកាត់រាល់ការសំរេចជ្រើសរើសវានឹងប្រែក្លាយអ្នកអោយទៅជាមនុស្សឆ្លាតវៃជាងមុន ហើយឆ្លងកាត់ឧបសគ្គក្នុងជីវិតវានឹងធ្វើអោយអ្នកកាន់តែរ៉ឹងមាំ។ ជាចុងបញ្ចប់ នៅពេលដែលអ្នកឈានដល់ភាពជោគជ័យ អ្នកនឹងក្រឡេកមកមើលផ្លូវខាងក្រោយដែលអ្នកបានធ្វើដំណើរ ហើយអ្នកនឹងប្រាប់ខ្លួនឯងដោយមោទនភាព និងស្នាដៃ "គឺខ្ញុំនឹងហើយដែលបានធ្វើវា ហើយ វាមានតម្លៃលើសអ្វីគ្រប់យ៉ាង។
Refer the english version here - https://ragulan.wordpress.com/2016/11/08/face-the-darkness-before-the-dawn/