ប្រឈមនឹងភាពងងឹត មុននឹងឃើញពន្លឺ


ជីវិត គឺពោរពេញទៅដោយភាពប្រែប្រួល និងការផ្លាស់ប្តូរ រីឯក្នុងអាជីវកម្មក៏មិនខុសគ្នាដែរ។ ជាក់ស្តែង ជីវិតរបស់សហគ្រិន គឺជាផ្លូវធ្វើដំណើរដ៏វែងឆ្ងាយមួយ ហើយមនុសភាគច្រើនយល់ថាជាការលំបាក ទើបត្រូវសំរេចចិត្តបោះបង់ទាំងកណ្តាលផ្លូវ។ រឿងមួយដែលខ្ញុំបានសិក្សា គឺថាការក្លាយជាសហគ្រិនម្នាក់មិនមែនជាភាពងាយស្រួលឡើយ។ ប្រឈមនឹងបញ្ហាជាច្រើន ការបោះបង់គឺរឿងងាយស្រួល ប៉ុន្តែចិត្តមួយនឹងប្រាប់អ្នកថា បរាជ័យគឺជាការចាប់ផ្តើមនៃជីវិតអាជីវកម្ម ដែលមិនគួរឲ្យជឿ។ អាជីវកម្ម គឺថាមពលនៃកំលាំង និងការតស៊ូ សម្រាប់អ្នកដែល​មិនព្រមបោះបង់ ក្នុងស្ថានភាពដែលលំបាកបំផុត។ ជារឿងរ៉ាវនៃអ្នកតស៊ូរស់រាន និងអ្នកឈ្នះ ដែលខ្ញុំគួរដឹង។ ហើយខ្ញុំក៏មានបទពិសោធន៍ផ្ទាល់ខ្លួន នៃរឿងរ៉ាវទាំងពីរ ដើម្បីចែករំលែកដល់អ្នកគ្រប់គ្នាដែរ។

មនុស្សម្នាក់ៗមានក្តីសុបិន្តនិងគោលដៅរបស់ខ្លួន ទៅតាមកាលៈទេសៈ ឱកាស និងព្រេងសំណាង​រៀងៗខ្លួន។ អ្នកខ្លះចង់ធ្វើជាវេជ្ជបណ្ឌិត អ្នកខ្លះចង់ធ្វើជាគ្រូបង្រៀន ឯអ្នកខ្លះទៀតចង់ក្លាយជាគណនេយ្យករ ជាដើម។ តែធ្លាប់សម្គាល់ឃើញទេ តើមានអ្នកណាខ្លះ ដែលចង់ក្លាយទៅជាសហគ្រិន? ក៏ព្រោះតែជំនាញនេះ វាមានការផ្សងព្រេង និងប្រថុយប្រថានខ្លាំង។ ទាំងគណនេយ្យករ ទាំងគ្រូបង្រៀន ទាំងគ្រូពេទ្យសុទ្ធតែអាចដំណើរការនៅក្នុងអាជីពរបស់ពួកគេ។ ចំណែកសហគ្រិនវិញ ម៉េចក៏ត្រូវបោះបង់អាជីវកម្មរបស់ខ្លួនចោល?

ហេតុផលទីមួយ ភាពភ័យខ្លាច នៃការទទួលបានបរាជ័យ។ ដួល ៧ដង ក្រោក ៨ដង នេះជាសុភាសិតដ៏ល្បីរបស់ជប៉ុន ដែលប្រជាជនជប៉ុនរស់នៅពឹងផ្អែកលើឃ្លាមួយនេះ។ ហេតុនេះហើយ បានជាប្រទេសជប៉ុនក្លាយមកជាប្រទេសដែលជោគជ័យ។ បរាជ័យ គឺជាផ្នែកមួយនៃជីវិត បើអ្នកមិនធ្លាប់ជួបបរាជ័យ មានន័យថា អ្នកមិនធ្លាប់សាកអ្វីថ្មី។ បើអ្នកចង់ធ្វើអ្វីខ្លាំង ធ្វើវាទៅ ទុកភាពភ័យខ្លាច និងអសុវត្ថិភាពមួយដុំ ហើយព្យាយាមធ្វើរហូតបានទៅដល់ចំនុចដែលអ្នកចង់បាន។ 

ហេតុផលទីពីរ ភាពភ័យខ្លាច នៃការទទួលរងការរិះគន់អំពីសង្គម។ "តើមានអ្វីកើតឡើងបើខ្ញុំបរាជ័យ?" "តើមានអ្វីកើតឡើងបើទំនាក់ទំនងរបស់ខ្ញុំទាមទារឱ្យខ្ញុំបោះបង់ចោលមុខជំនួញរបស់ខ្ញុំ?" "តើមានអ្វីកើតឡើងបើសិនជាមានអ្នកខ្លះនិយាយថាខ្ញុំនៅក្មេងខ្ចីពេកសម្រាប់ប្រកបអាជីវកម្ម?" ។ សំនួរទាំងអស់នេះ នឹងស្ថិតនៅក្នុងគំនិតរបស់អ្នក ប៉ុន្តែអ្នកត្រូវតែមានភាពរឹងមាំល្មម ដែលអាចនឹងប្រឈមដោះស្រាយវាបាន។

ខ្ញុំចូលចិត្តអានអំពីរឿងរ៉ាវនៃការបំផុសគំនិត ហើយក្នុងចំណោមរឿងរ៉ាវទាំងនោះ ខ្ញុំបានដកស្រង់នូវពាក្យមួយឃ្លាដែលខ្ញុំចូលចិត្ត គឺពាក្យសម្តីមួយឃ្លារបស់លោក Bill Cosby-បាននិយាយថា "ដើម្បីទទួលបានជោគជ័យ បំណងប្រាថ្នារបស់អ្នកដើម្បីទទួលបានភាពជោគជ័យនោះ គួរតែខ្លាំងខ្លាជាងការភ័យខ្លាចរបស់អ្នក នៃការទទួលបានបរាជ័យ" ។ នេះគឺជាគោលគំនិតដែលខ្ញុំយកមកអនុវត្ត​ សម្រាប់ជីវិតការរស់នៅរបស់ខ្ញុំ។ សម្រាប់អ្នកគ្រប់គ្នា ដែលកំពុងធ្វើការតស៊ូដើម្បីបង្កើតកេរ្មិ៍ឈ្មោះល្អនៅក្នុងមុខជំនួញ សូមអានរឿងរ៉ាវរបស់ខ្ញុំ ដែលនិយាយអំពីជីវិតសហគ្រិនរបស់ខ្ញុំ ក្នុងនោះមាននិយាយអំពីបញ្ហាប្រឈមនានា ដែលខ្ញុំធ្លាប់បានប្រឈមមុខ មុនពេលខ្ញុំបានបង្កើតក្រុមហ៊ុនអេប៉ីទប។ https://ragulan.wordpress.com/2011/12/01/life-as-an-entrepreneur/ 
តើវាយ៉ាងណាវិញ ចំពោះអ្នកដែលមិនមានភាពភ័យខ្លាច នៃការទទួលបានបរាជ័យ និងភាពភ័យខ្លាច នៃការទទួលរងការរិះគន់អំពីសង្គម? ចំណែកហេតុផលទី៣ គឺជាការខ្វះមូលធនដើម្បីចាប់ផ្តើមធ្វើអាជីវកម្ម។

យ៉ាងហោចណាស់យើងធ្លាប់បានអាចរឿងមួយ ស្ដីពីក្លាយពីអ្នកក្រតោកយាក ទៅជាអ្នកមាន ឥឡូវនេះខ្ញុំនឹងរៀបរាប់រឿងរ៉ាវបីរបស់មនុស្ស ដែលមានសមតុល្យធនាគារ 0(សូន្យ) ហើយតើពួកគេធ្វើដូចម្តេចទើបក្លាយខ្លួនទៅជាមហាសេដ្ឋីដូចនៅសព្វថ្ងៃនេះ។ យើងមិនចាំបាច់មើលទៅណាឆ្ងាយក្រៅពីប្រទេសដ៏តូច របស់យើងទេ។ H.K Dharmadasa ឬត្រូវបានគេស្គាល់ច្បាស់ថាជា 'Nawaloka Mudalali' ។ គាត់បានចាកចេញពីផ្ទះរបស់គាត់នៅអាយុ13ឆ្នាំ ក្នុងពេលនោះគាត់មានលុយតែ75សេននៅក្នុងហោប៉ៅរបស់គាត់ប៉ុណ្ណោះ ។ សព្វថ្ងៃនេះគាត់ បានក្លាយជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល ដែលមានបុគ្គលិកលក្ខណៈកំពូលក្នុងវិស័យជំនួញក្នុងប្រទេស ហើយគាត់ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកគាំទ្រដ៏អស្ចារ្យបំផុតរបស់​ប្រទេសស្រីលង្កាទៀតផង។ ឧទាហរណ៍ជាកស្តែង ដូចជា គាត់បានបង្កើតមន្ទីរពេទ្យឈ្មោះ Nawaloka ហើយសព្វថ្ងៃនេះមន្ទីរពេទ្យនេះប្រែក្លាយទៅជាមន្ទីរពេទ្យមួយ ដែលល្អបំផុតក្នុងប្រទេស។

ឧទាហរណ៍មួយទៀតគឺ Mark Cuban ដែលជាពាណិជ្ជករ និងអ្នកវិនិយោគិនអាមេរិចដ៏ល្បីល្បាញ ដែលជាម្ចាស់នៃ ក្រុមហ៊ុន Dallas Mavericks របស់ NBA និង Magnolia Pictures និងជាប្រធានទូរទស្សន៍ AXS ។ គាត់បានបង្ហោះអត្ថបទមួយ ដែលអាចនឹងធ្វើឱ្យសហគ្រិនរាប់ពាន់នាក់នៅជុំវិញពិភពលោកមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្លឹមសារក្នុងអត្ថបទនោះបានសរសេរថា "វាគឺនៅក្នុងខែវិច្ឆិកា​ដែលត្រូវនឹងកាលបរិច្ឆេទ ពេលនេះ ដោយកាលនោះខ្ញុំមានអាយុ 27 ឆ្នាំ តាមការចងចាំរបស់ខ្ញុំ ពេលនោះខ្ញុំកំពុងសម្លឹងមើលសាច់ប្រាក់ នៅក្នុងគណនេយ្យធនាគារ ដែលមានចំនួន 0 ដុល្លា(សូន្យដុល្លា) នៅលើម៉ាស៊ីនអេធីអឹម ... ​​"

ឧទាហរណ៍ចុងក្រោយ គឺជារឿងរបស់ដេមម៉នចន ដែលជាសហគ្រិនអាមេរិច បុគ្គលិកលក្ខណៈទូរទស្សន៍ អ្នកនិពន្ធ និងអ្នកនិយាយ ដែលគាត់កំពុងរង់ចាំតុនៅភោជនីយដ្ឋានមួយដើម្បីទទួលយកប្រាក់ មុនពេលដែលគាត់ទទួលបានទឹកប្រាក់សុទ្ធចំនួន 300 លានដុល្លារ។

តាមរយៈតួយ៉ាងខាងលើ អ្នកត្រូវយល់ថា កុំឱ្យព្រោះតែកង្វះមូលធន ហើយធ្វើអោយអ្នកត្រូវបញ្ឈប់ជំនួញរបស់ខ្លួន ។ ជាទូទៅអ្នកអាចធ្វើការរៃអង្គាសមូលនិធិពីអ្នកវិនិយោគ ឬមួយអាចចាប់ផ្តើមប្រកបអាជីវកម្មមួយ ដោយគា្មនការ​វិនិយោគ។ ប្រសិនបើអ្នកមានមធ្យោបាយដើម្បីទៅអោយដល់នោះ អ្នកនឹងទៅដល់គោលដៅដែលអ្នកចង់ទៅ។

ចំណែកហេតុផលទី៤ ក្រៅពីការខ្វះមូលធនដើម្បីចាប់ផ្តើមធ្វើអាជីវកម្ម មានមនុស្សដែលមានមូលធនគ្រប់គ្រាន់សម្រាប់ធ្វើការវិនិយោគ ប៉ុន្តែពួកគាត់ក៏នៅតែបោះបង់ចោលក្ដីសុបិន្តរបស់ខ្លួននៅពាក់កណ្តាលទី ការបោះបង់ចោលរបស់ពួកគាត់ ដោយសារពួកគាត់រំពឹងថាការបណ្តាក់ទុនរបស់ពួកគាត់ នឹងទទួលបានលទ្ធផលល្អ​ត្រឡប់មកវិញយ៉ាងឆាប់រហ័ស។ អ្នកត្រូវដឹងថា ការស្ថាបនាសាងសង់អាណាចក្រមួយ វាមិនអាចធ្វើរួចក្នុងរយៈពេលតែមួយយប់បានទេ។ ប៉ុន្តែវាអាចធ្វើទៅបាន ដោយការរៀបឥដ្ឋឡើងម្តងមួយៗ - នោះហើយជារបៀបនៃការសាបនាដើម្បីសាងសង់បានអាណាចក្រមួយ។ មានន័យថាអ្នកត្រូវ​ចំណាយ​ពេល​វេលាក្នុងការស្ថាបនាវាឡើង។ មនុស្សភាគច្រើនរំពឹងថានឹងអាចរកបានប្រាក់រាប់លាន ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ហើយប្រសិនបើពួកគេមិនអាចរកបានតាមការរំពឹងទុកទេនោះ ពួកគេនឹងបោះបង់ចោលនូវការរំពឹងនោះ។ ភាពជោគជ័យកើតឡើង ការបរាជ័យក៏កើតឡើងដែរ។ ដើម្បីទទួលបានជោគជ័យអ្នកត្រូវតស៊ូនិងអត់ធ្មត់ជាមួយនឹងពេលវេលា​ បន្ទាប់ពីនោះអ្នកនឹងអាចរកប្រាក់បានគ្រប់គ្រាន់ ដែលវានឹងអាចកាត់សងថ្លៃការខូចខាតខុសបំណងទាំងអស់របស់អ្នក។

"ប្រសិនបើអ្នកពិនិត្យមើលអោយបានស៊ីជម្រៅ​ ភាពជោគជ័យក្នុងពេលពេញមួយយប់ភាគច្រើន វាបានចំណាយពេលវេលាយ៉ាងយូរ" ។ - ស្ទីវចបប

ប៉ុន្តែវាជារឿងពិបាកណាស់ ហើយការបោះបង់ចោល គឺជាជម្រើសតែមួយគត់! គំនិតបែបនេះ គឺវាមិនមែនត្រឹមត្រូវទេ។ ត្រូវដឹងថាការលះបង់មិនមែនជាជម្រើសទេ។ ប៉ុន្តែវាក៏អាចជាជម្រើសមួយ សម្រាប់អ្នកដែលបរាជ័យ ព្រោះតែការបោះបង់ចោល។ ពិតណាស់ ជីវិតគឺមានការពិបាក ចំណែកជីវិតរបស់សហគ្រិនក៏ពិបាកដូចគ្នា - ខ្ញុំធ្លាប់ឆ្លងកាត់វា ទើបខ្ញុំដឹងពីវា។ ប៉ុន្តែសូមកុំបោះបង់ចោល ទោះបីវាមើលទៅឃើញថាពិបាកណាស់ - ប៉ុន្តែអ្នកត្រូវរប្រាប់ខ្លួនឯងថា អ្នកមិនអាចបោះបង់ចោលបានទេ ហើយសូមធ្វើឱ្យបំណងប្រាថ្នាដើម្បីទទួលបានភាពជោគជ័យ ជួយជំរុញអ្នករហូតដល់ក្លាយជាអ្នកឈ្នះនៅទីបំផុត។ សូមជឿលើខ្ញុំចុះ ការធ្វើដំណើររបស់អ្នកនឹងមានតម្លៃនៅទីបញ្ចប់។

សូមសម្លឹងមើលបែបនេះ ព្រួញមួយគេអាចបាញ់វាបាន ដោយការទាញវាទៅក្រោយប៉ុណ្ណោះ។ ដូច្នេះនៅពេលដែលជីវិតកំពុងអូសទាញអ្នកឲ្យត្រឡប់មករកការលំបាក គឺវាមានន័យថា វាកំពុងតែរុញច្រានអ្នកទៅរកអ្វីមួយដែលកាន់តែអស្ចារ្យ។ ដូចនេះអ្នកត្រូវតែចេះផ្តោតអារម្មណ៍ និងរក្សាអោយបាននូវគោលដៅរបស់ខ្លួន!

ខ្ញុំដឹងថា នឹងមានពេលវេលាមួយដែលសមតុល្យប្រាក់ក្នុងគណនេយ្យរបស់អ្នក អាចធ្លាក់ចុះដល់លេខសូន្យ ពេលនោះអ្នកនឹងឈឺក្បាលគេងមិនលក់ ទទួលរងការបដិសេធ ប៉ះពាល់ដល់បញ្ហាទំនាក់ទំនង រហូតដល់ការបែកបាក់គ្នា។ ទាំងអស់នេះគឺជារឿងធម្មតានៅក្នុងជីវិតរបស់សហគ្រិនម្នាក់។ មនុស្សជាច្រើនបោះបង់ចោលក្តីសុបិន្តក្នុងមុខជំនួញរបស់ពួកគេដើម្បីរក្សាចំណងមិត្តភាព ប៉ុន្តែអ្វីៗទាំងអស់វានឹងធ្លាក់មកលើអ្នកឥឡូវនេះ - សូមធ្វើការសម្រេចចិត្តដោយប្រើប្រាជ្ញា។

កុំប្រៀបធៀបអាជីវកម្មរបស់អ្នកជាមួយអាជីវកម្មរបស់អ្នកដទៃ។ អ្នកគឺមានតែមួយគត់ ចំណែកអាជីវកម្មរបស់អ្នកក៏ដូច្នេះដែរ សូមកុំធ្វើការប្រៀបធៀបគ្នា។ ព្រោះការធ្វើដំណើររបស់អ្នក សម្រាប់តែខ្លួនអ្នកម្នាក់គត់ ដូចនេះសូមកុំអនុញ្ញាតឱ្យអ្នកដទៃមកបំបាក់ទឹកចិត្តអ្នក។ ទោះបីជាអ្នកមិនមានជំនាញត្រឹមត្រូវក៏ដោយ តែអ្នកនឹងអាចអភិវឌ្ឍវាបានទាន់ពេលវេលា។ អ្វីទាំងអស់នេះ គឺអាចបង្ហាញអំពីជីវិតរបស់សហគ្រិនម្នាក់ ដែល​ត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ។

ដើម្បីទទួលបានជោគជ័យក្នុងមុខជំនួញរបស់អ្នក អ្នកត្រូវតែមានភាពច្នៃប្រឌិតថ្មី រក្សាទំនាក់ទំនងរឹងមាំ និងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយអតិថិជនរបស់អ្នក។ កុំមើលស្រាលលក្ខណៈពិសេសណាមួយនៃអាជីវកម្មរបស់អ្នក។ អ្វីដែលអ្នកឃើញជាទិដ្ឋភាពតូចមួយអាចមានផលប៉ះពាល់យ៉ាងធំធេងចំពោះមុខជំនួញរបស់អ្នក។ វាអាចនឹងមានការសោកស្តាយមួយចំនួន ដែលកើតឡើងនៅក្នុងការធ្វើដំណើរអាជីវកម្មរបស់អ្នកផងដែរ ប៉ុន្តែប្រសិនបើអ្នករស់នៅក្នុងអតីតកាល អ្នកនឹងមិនអាចមើលទៅឃើញអនាគត។ ចូរយកឧបសគ្គទាំងអស់ជាខ្សែកោងសម្រាប់ធ្វើការសិក្សា ហើយត្រូវដឹងថាប្រសិនបើគ្មានការឈឺចាប់ទេ វាក៏គ្មានការចំណេញឡើយ។

ខ្ញុំពិតជាស្រឡាញ់រូបភាពនេះណាស់ ព្រោះវាសង្ខេបពីអ្វីដែលខ្ញុំបាននិយាយនៅទីនេះ អ្នកគ្មានថ្ងៃដឹងថាអ្នកបានចូលទៅកៀកក្បែរភាពជោគជ័យកំរិតណានោះទេ នៅពេលដែលអ្នកបោះបង់ចោល។ និយាយប្រាក់ខ្លួនឯងថា "វាគ្រាន់តែនៅសល់បន្តិចបន្តួចទៀតប៉ុណ្ណោះ" ហើយអ្នកនឹងទៅដល់គោលដៅរបស់ខ្លួន។ សូមបន្តរក្សាការផ្តោតអារម្មណ៍លើគោលដៅ ហើយនឹងមានថ្ងៃមួយ ភាពជោគជ័យដែលអ្នកកំពុងរង់ចាំនឹងក្លាយជារបស់អ្នក។

ពេលខ្លះអ្វីដែលយើងមើលឃើញថា វាជាការជំនុំជម្រះដ៏អាក្រក់បំផុតរបស់យើង បានក្លាយទៅជាអ្វីដែលយើងត្រូវការនៅក្នុងពេលនោះ ដើម្បីជួយយើងអោយក្លាយជាមនុស្សរឹងមាំ និងមនុស្សឆ្លាតវៃជាងមុន។ យើងទាំងអស់គ្នាមានចំណែកនៃបញ្ហារបស់យើងនៅក្នុងក្រុមហ៊ុនរបស់យើង ហើយដោយសារបញ្ហាទាំងអស់នេះ ទើប​យើងបានរីកចម្រើន។ នៅចុងបញ្ចប់នៃជីវិត ជីវិតគឺលំបាកណាស់យើងត្រូវតែទទួលយកវា។ សម្រាប់អ្នកខ្លះប្រហែលជាពិបាកខ្លាំង ហើយវានឹងមានឧបសគ្គជានិច្ច។ អ្នកអាចមើលមនុស្សជោគជ័យរួចហើយឆ្ងល់ថាតើពួកគេអាធ្វើវាបានដូចម្តេច។ ប៉ុន្តែការពិតវាជាញឹកញាប់ ដែលយើងមើលស្រាលសមត្ថភាពរបស់ខ្លួនឯង។ អ្នកក៏អាចមានវានៅក្នុងខ្លួនរបស់អ្នកផងដែរ គ្រាន់តែសូមអោយអ្នកកុំបោះបង់ចោល​។ ឆ្លងកាត់បញ្ហាប្រឈមវានឹងធ្វើអោយអ្នករីកចម្រើន ឆ្លងកាត់រាល់ការសំរេចជ្រើសរើសវានឹងប្រែក្លាយអ្នកអោយទៅជាមនុស្សឆ្លាតវៃជាងមុន ហើយឆ្លងកាត់ឧបសគ្គក្នុងជីវិតវានឹងធ្វើអោយអ្នកកាន់តែរ៉ឹងមាំ។ ជាចុងបញ្ចប់ នៅពេលដែលអ្នកឈានដល់ភាពជោគជ័យ អ្នកនឹងក្រឡេកមកមើលផ្លូវខាងក្រោយដែលអ្នកបានធ្វើដំណើរ  ហើយអ្នកនឹងប្រាប់ខ្លួនឯងដោយមោទនភាព និងស្នាដៃ "គឺខ្ញុំនឹងហើយដែលបានធ្វើវា ហើយ វាមានតម្លៃលើសអ្វីគ្រប់យ៉ាង។
Refer the english version here - https://ragulan.wordpress.com/2016/11/08/face-the-darkness-before-the-dawn/

 

Leave a comment